ខេត្តត្បូងឃ្មុំ នារសៀល ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ខាន់ វណ្ណ: អគ្គាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី២ នៃគ.យ.ក.ស. បានដឹកនាំក្រុមការងារទី២ គ.យ.ក.ស. ចុះពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយពេលបំពេញបេសកកម្មនេះ ឯកឧត្តម បានកោតសរសើរ លើលទ្ធផល ការងារបានល្អកន្លងមក និងលើកទឹកចិត្តដល់ ចៅក្រម និងព្រះរាជអាជ្ញា បន្តការដោះស្រាយសំណុំរឿងកកស្ទះនៅសល់ឱ្យបានឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ និង មិនពុករលួយ ។