នៅព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ អយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល សូមជម្រាបជូនសាធារណជនជាតិ និង អន្តរជាតិ ឱ្យបានជ្រាបថា ទណ្ឌិត កាំង ហ្កេចអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង ០០ៈ៥១នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។