នៅក្រសួងយុត្តិធម៌ រសៀលថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី៤ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តបានដឹកនាំកិច្ចប្រជុំក្រុមការងារធ្វើការបូកសរុបនិងវាយតម្លៃលទ្ធផលនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំទី៦ និងរៀបចំផែនការនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំបន្តបន្ទាប់ទៀត។