នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវ នឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ) បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពការងាររបស់ខ្លួនសម្រាប់រយៈពេលមុនដំណាច់ឆ្នាំ២០១៩ នៅទីស្តីការក្រសួងយុត្តិធម៌។