នៅរសៀល ថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្រក្រសួងយុត្តិធម៌ តំណាងឲ្យក្រសួងយុត្តិធម៌ចូលរួមកិច្ចប្រជុំជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា នៅទីស្នាក់ការនៃគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា។