នារសៀលថ្ងៃអង្គារ ៧កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំពិនិត្យ គណៈកម្មការថ្នាក់ជាតិដើម្បីពិនិត្យគោលការណ៍ បន្ធូរបន្ថយ ទោស និងលើកលែងទោសតាមគោលការណ៍ ព្រមទាំងពិភាក្សា លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី «ការបន្ធូរបន្ថយទោស និង លើកលែងទោស» ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន សមាជិក នៃគណៈកម្មការថ្នាក់ជាតិជាច្រើនរូប ។