នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ គ.យ.ក.ស បានចូលរួមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូងខេត្តតាកែវ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដមប្រធានសាលាដំបូង ឯកឧត្ដមព្រះរាជអាជ្ញា លោក លោកស្រីអនុប្រធានសាលាដំបូង លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង លោកប្រធានលេខាធិការរដ្ឋបាលសាលាដំបូង និងមន្រ្តីពាក់ព័ន្ធ។ ក្រោយពីកិច្ចប្រជុំ ក្រុមការងារក៏បានប្រគល់ម៉ាស៊ីនថតចម្លងឯកសារ ជូនសាលាដំបូង និងអយ្យការអមសាលាដំបូង ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសណុំរឿងប្រកបដោយប្រសិទ្ធភាព។