នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ គ.យ.ក.ស បានចូលរួមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូងខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ប្រធានសាលាដំបូង ឯកឧត្ដមព្រះរាជអាជ្ញា លោក អនុប្រធានសាលាដំបូង លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី លោកប្រធានលេខាធិការរដ្ឋបាលសាលាដំបូង និងមន្រ្តីពាក់ព័ន្ធ។