នៅទីស្តីការ ក្រសួងយុត្តិធម៌ ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំតាក់តែង សេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។