នៅព្រឹក ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក លោក គឺ ខេមលីន អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍ វិស័យយុត្តិធម៌ និងនាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សាទៅលើឯកសារ និងការត្រៀមរៀបចំកិច្ចប្រជុំលើកទី២ ថ្នាក់រដ្ឋមន្ត្រី/អគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាននៃអាជ្ញាធរកណ្តាលស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (2nd AMAG-MLAT) ដែលក្រសួងយុត្តិធម៌នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខនេះ។