នារសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញធ្វើបទឧទ្ទេសនាម ស្តីពី "សភាពការណ៍នយោបាយ បញ្ហាសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា" សម្រាប់មន្រ្តីការទូត អគ្គទីប្រឹក្សា អគ្គកុងស៊ុល ទីប្រឹក្សា លេខាធិការ និងកុងស៊ុល ដែលទើបទទួលបានការតែងតាំងថ្មី សរុបចំនួន ២៣រូប មុននឹងចេញទៅបំពេញបេសកកម្មការទូតរបស់ខ្លួននៅក្រៅប្រទេស ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹង ពង្រីកចំណេះដឹង និងសមត្ថភាពរបស់មន្ត្រី ដែលត្រូវការជាចាំបាច់សម្រាប់បំពេញតួនាទីរបស់ខ្លួនឱ្យកាន់តែសកម្ម មានប្រសិទ្ធិភាព និងទទួលខុសត្រូវខ្ពស់ក្នុងការបំពេញនិងការពារផលប្រយោជន៍កម្ពុជានៅបរទេស។