ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួងយុត្តិធម៌

ទីស្ដីការក្រសួងយុត្តិធម៌ ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារដឹកនាំ និងជំរុញឌីជីថលូបនីយកម្មនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួននៃក្រសួងយុត្តិធម៌ ។ នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែរបស់ក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជំរុញឌីជីថលូបនីយកម្មនៃក្រសួងយុត្តិធម៌ ដែលបានខិតខំអនុវត្តការងាររបស់ខ្លួនយ៉ាងសកម្ម។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំអំពីការងារមួយចំនួនដែលជាសេចក្តីត្រូវការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀតរបស់ក្រសួងយុត្តិធម៌ ជាពិសេស នៅពេលដែលអគាររបស់ក្រសួងបានរៀបចំរួចរាល់ជាស្ថាពរ។