ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តនីតិវិធីស្មុំកូនក្នុងប្រទេស”

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៩ រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានទទួលការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញធ្វើជាសហប្រធានគណៈអធិបតី ជាមួយឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តនីតិវិធីស្មុំកូនក្នុងប្រទេស” ដែលត្រូវបានរៀបចំឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជនីតិសម្បទា, ចៅក្រម ក្រឡាបញ្ជី មេធាវី និងតំណាងមកពីដៃគូសហការជាតិ និងអន្តរជាតិ ប្រមាណជាង ៥០នាក់។ វគ្គបណ្តុះបណ្តាលនេះ ផ្តោលើរបៀបវារៈសំខាន់ៗ ចំនួន ៣ រួមមាន ៖ (១)-សៀវភៅណែនាំស្តីពី “ការអនុវត្តស្មុំកូនក្នុងប្រទេស”, (២)-បទបង្ហាញអំពី “ស្មុំកូនក្នុងប្រទេស” យោងតាមប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី និង (៣)-ការពិភាក្សាអំពីការសម្របសម្រួលរវាង Social Process និង Legal Process។