ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ញាន វណ្ណៈ និង ឯកឧត្តម តាំង ស៊ុនឡាយ ជាសហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមនីតិវិធីរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រមនីតិវិធីរដ្ឋប្បវេណី

នៅទីស្តីការក្រសួងយុត្តិធម៌៖ នារសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តម ញាន វណ្ណៈ និង ឯកឧត្តម តាំង ស៊ុនឡាយ ជាសហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមនីតិវិធីរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារ។ កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើគន្ថីទី១ ស្តីពីបទប្បញ្ញត្តិទូទៅ ចាប់ពីមាត្រា ៧ ដល់មាត្រា ៣១ នៃក្រមនីតិវិធីរដ្ឋប្បវេណី។