ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើឯកសារទស្សនាទានទាក់ទងនឹងទោសការងារសហគមន៍

ទីស្ដីការក្រសួងយុត្តិធម៌ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារទស្សនាទានទាក់ទងនឹងទោសការងារសហគមន៍។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំអំពីទិសដៅការងារមួយចំនួនដល់ក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងសិក្សាបន្ថែម មុននឹងចាប់ផ្ដើមធ្វើការសាកល្បងអនុវត្តទោសការងារសហគមន៍ នៅពេលខាងមុខនេះ។