នាថ្ងៃអង្គារនិងថ្ងៃពុធ ទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃការរៀបចំតុលាការពាណិជ្ជកម្មរបស់ក្រសួងយុត្តិធម៌ជាមួយធនាគារ អភិវឌ្ឈអាសុី(ADB) ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការ ពាណិជ្ជកម្ម ព្រមទាំង ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការ ពាណិជ្ជកម្ម បានចូលរួមសិក្ខាសាលាស្តីពីសន្ធានកម្មពាណិជ្ជកម្មអន្តរជាតិនៅតំបន់អាស៊ុ-ប៉ាសុីហ្វីក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សិក្ខាសាលាស្តីពីសន្ធានកម្មពាណិជ្ជកម្មអន្តរជាតិខាងលើ ត្រូវបានរៀបចំនិងឧបត្ថមដោយ៖ ធនាគារអភិវឌ្ឃអាសុី(ADB), វិទ្យាស្ថានធនាគារអភិវឌ្ឃអាសុី(ADB Institue), អង្គការUNCITRAL និងក្រសួងយុត្តិធម៌ជប៉ុន ហើយមានអ្នកចូលរួមប្រមាណ៥០រូបនៃប្រទេសនិងស្ថាប័ន សន្ធានកម្មពាណិជ្ជកម្មនៃតំបន់អាស៊ុ-ប៉ាសុីហ្វីក អឺុរ៉ុបនិងអាមេរិក។ សិក្ខាសាលានេះ មានគោលបំណង៖ ១- ស្វែងយល់អំពីស្ថានភាពនៃការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ជាពិសេសសន្ធានកម្មពាណិជ្ជកម្ម)របស់ប្រទេសនៅតំបន់អាស៊ុ-ប៉ាសុីហ្វីក, ២- បញ្ហប្រឈមនៃយន្តការ សន្ធានកម្មពាណិជ្ជកម្មរបស់ប្រទេសនីមួយៗ និង៣- ដំណោះស្រាយព្រមទាំងកិច្ចសហប្រតិបត្តិការនៃស្ថានប័នសន្ធានកម្មជាតិនិងអន្តរជាតិ នានា ដើម្បីឈានទៅរកយន្តការដោះស្រាយវិវាទរួមមួយនៅក្នុងតំបន់តំបន់អាស៊ុ-ប៉ាសុីហ្វីកជាពិសេសយន្តការតាមអនុសញ្ញាសិង្ហបុរីស្តីពី សន្ធានកម្មពាណិជ្ជកម្មអន្តរជាតិ។