នារសៀល ថ្ងៃពុធ ៧រោជ ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដែលជាអនុប្រធាននិងសមាជិកគណៈកម្មការដឹកនាំរួមសម្រាប់រៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារឆ្នាំ២០២៥ ដើម្បីពិនិត្យលើការងារឡូជីស្ទីក របៀបវារៈ កិច្ចដំណើរការ ការងារព័ត៌មាននិងផ្សព្វផ្សាយ ការងាររបាយការណ៍ និង ខ្លឹមសារ នៃសន្និបាទ ដែលគ្រោងរៀបចំនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ។