នៅសាលាដំបូងខេត្តកំពង់ស្ពឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ សមាជិកក្រុមការងារទី៤ នៃគ.យ.ក.ស. បានចុះទៅធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលនៃការអនុវត្តផែនការសកម្មភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងដោយមានសមាសភាពអញ្ជើញចូលរួមពី លោកប្រធានសាលាដំបូង លោកស្រី ព្រះរាជអាជ្ញា លោកប្រធានលេខាធិការរដ្ឋបាល និងមន្ដ្រី ទទួលបន្ទុកមួយចំនួន ។