នាព្រឹក ថ្ងៃពុធ ៧រោជ ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជំរុញឌីជីថលលូបនីយកម្មរបស់ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងយុត្តិធម៌ ជាមួយនាយកដ្ឋានកិច្ចការថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ដើម្បីបន្តកិច្ចពិភាក្សាស្តីពី “ការផ្ទៀងផ្ទាត់ទិន្នន័យព្រឹត្តិបត្រថ្កោលទោសដែលបានបញ្ជូនមក ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួងយុត្តិធម៌” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក លោកស្រី ដែលជា អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នឹងមន្ត្រីរាជការនៃនាយកដ្ឋានកិច្ចការថ្កោលទោសផងដែរ។ កិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងលម្អិតទៅលើទិន្នន័យព្រឹត្តិបត្រថ្កោលទោសដែលបានបញ្ជូនពីប្រព័ន្ធស្នើសុំព្រឹត្តិបត្រថ្កោលទោស មកកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្មីនេះផងដែរ។