ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម យឹម សារី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ និងជាប្រធានក្រុមការងារបច្ចេកទេសចំណុះឱ្យគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងារបច្ចេកទេសចំណុះឱ្យគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ

ក្រសួងយុត្ដិធម៌៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម យឹម សារី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ និងជាប្រធានក្រុមការងារបច្ចេកទេសចំណុះឱ្យគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងារបច្ចេកទេសចំណុះឱ្យគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ដើម្បីពិក្សាការអំពីតួនាទីភារៈកិច្ច និងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ជាអនុប្រធានក្រុមការងារ លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញា និងលោកប្រធាននាយកដ្ឋានផងដែរ។