ក្រសួងយុត្ដិធម៌៖ នារសៀលថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការ ធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងវាយតម្លៃស្ថានភាពនៃអាជ្ញាយុកាលនៃទោសព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក និងលេខាធិការផងដែរ។