នារសៀលថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី៦៥។ កិច្ចប្រជុំនេះ មានការចូលរួមពីអ្នកជំនាញការច្បាប់នៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅក្រសួងយុត្តិធម៌ រួមជាមួយសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេស។កិច្ចប្រជុំ បានធ្វើការពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖ (១)-ការពិភាក្សាអំពីផែនការរៀបចំសៀវភៅមេរៀនទី២ និងទី៣ (២)-ការពិភាក្សាអំពីបែងចែកសមាជិកក្រុមការងារ ដើម្បីរៀបចំសៀវភៅមេរៀន