ទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយ ដោយមានការចូលរួមពីលោក ម៉ៅ ពៅ តំណាងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងប្រតិភូតំណាងសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ដេីម្បីពិភាក្សាលេីការរៀបចំយន្តការក្នុងការជ្រេីសរេីស និងទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុ ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ឱ្យធ្វេីការវាយតម្លៃនូវរាល់អចលនវត្ថុ ដែលជាកម្មវត្ថុនៃការលក់ដោយបង្ខំតាមផ្លូវតុលាការ។