ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានចូល រួមប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២២ អាណត្តិទី១

នាព្រឹកថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចូលរួមប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២២ អាណត្តិ ទី១ នៅទីស្តីការ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.។ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារៈចំនួន៥ធំៗ ដែលរួមមាន៖ ១- សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យបរធនបាលឆ្នាំ ២០២៥-២០៣៥របស់និយ័តករបរធនបាល។២- សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌតម្រូវលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បរធនបាល។ ៣- សេចក្តីព្រាងប្រកាសស្តីពីបែបបទនិងនិតិវិធីនៃការដាក់ទណ្ឌកម្មចំពោះបុគ្គលប្រព្រឹត្តិល្មើសនឹងច្បាប់ឬលិខិតបទដ្ខានគតិយុត្ត ក្នុងវិស័យធានារ៉ាប់រងរបស់និយ័តករធានារ៉ាប់រង។៤- សេចក្តីព្រាងប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រងរបស់និយ័តករធានា រ៉ាប់រង។ ៥- សេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់អ្នកជម្រះបញ្ជីក្នុងវិស័យធានារ៉ាប់រង។ក្រៅពីនេះ អ.ស.ហ. ក៏បានលើកអំពីការគ្រោងចុះ អនុសារណៈនៃការយោគយល់រវាងនិយ័តករមូលបត្រនិង​និយ័តករសន្តិសុខសង្គម ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការសន្ធានកម្មក្នុងវិស័យមូលបត្រ និងសន្តិសុខសង្គម។