ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការអនុវត្តមុខងាររបស់តុលាការអនុវត្ត ព្រះរាជអាជ្ញា និងអាជ្ញាសាលា ក្នុងការអនុវត្តសេចក្តីសម្រេចរបស់តុលាការ

ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការអនុវត្តមុខងាររបស់តុលាការអនុវត្ត ព្រះរាជអាជ្ញា និងអាជ្ញាសាលា ក្នុងការអនុវត្តសេចក្តីសម្រេចរបស់តុលាការ ​ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ អាជ្ញាសាលា ព្រមទាំង ឯកឧត្តម លោកជំទាវ​ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងយុត្តិធម៌ ដែលជាសមាសភាពនៃក្រុមការងារបច្ចេកទេសរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា ផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា និងដើម្បីធានាឱ្យការអនុវត្តសេចក្តីសម្រេចរបស់តុលាការកាន់តែមានប្រសិទ្ធភាព។