ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាវិន័យ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យនៃក្រសួងយុត្តិធម៌ ដើម្បីប្រជុំ ពិនិត្យ វាយតម្លៃ និងលេីកយោបល់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លេីករណីកំហុសឆ្គងក្រមសីលធម៌ វិជ្ជាជីវៈក្រឡាបញ្ជី របស់ក្រឡាបញ្ជី២រូប៖ ១រូបជាក្រឡាបញ្ជីនៃសភាព្រហ្មទណ្ឌ នៅតុលាការកំពូល និង១រូបទៀត ជាក្រឡាបញ្ជី នៅសាលាដំបូងខេត្តសៀមរាប ដោយមានការអញ្ជេីញចូលរួមពីលោកជំទាវ ម៉ៅ ធីតា អគ្គលេខាធិការតុលាការកំពូល នាយកដ្ឋានក្រឡាបញ្ជី និងសាមីក្រឡាបញ្ជីផងដែរ។