នារសៀល ថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ឯកឧត្តម ខាន់ វណ្ណ: អគ្គាធិការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី២ គ.យ.ក.ស បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងរបស់អ្នកជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ចាម។ ការចុះត្រួតពិនិត្យនេះ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ផងដែរ៕