ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានទទួល និងជូនដំណើរមាតុភូមិនិវត្តន៍នៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ AZALINA OTHMAN SAID រដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបន្ទុកផ្នែកច្បាប់ និងកំណែទម្រង់ស្ថាប័ន

នាថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ទទួល និងជូនដំណើរមាតុភូមិនិវត្តន៍របស់ លោកជំទាវ AZALINA OTHMAN SAID រដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបន្ទុកផ្នែកច្បាប់ និងកំណែទម្រង់ស្ថាប័ន និងសហការី បន្ទាប់ពីបានបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងការចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។