នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ួង សុភារិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធី "បិទវគ្គ ឆ្នាំ២០២៤ និងបើកវគ្គឆ្នាំ២០២៥ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង" ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ប្រធានក្រុមការងារកសាងសមត្ថភាពរបស់ កសហវ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដែលមានសិក្ខាកាមបញ្ចប់វគ្គ និងសិក្ខាកាមបើកវគ្គថ្មី មានចំនួនជាង ៨០០ នាក់ មកពីគ្រប់ក្រសួងស្ថាប័ន, មន្ទីរជំនាញនៃក្រសួងចំនួន ៩, គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាល