នាព្រឹក ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងសហការី បានទទួលជួបជាមួយលោក THIYAGU GANESAN អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់នៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបន្ទុកផ្នែកច្បាប់ និងកំណែទម្រង់ស្ថាប័ន និងសហការី ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ នៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌច្បាប់អាស៊ាន។