ក្រសួងយុត្ដិធម៌៖ នារសៀលថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ អគ្គនាយកដ្ឋាន លើរបៀបវរៈចំនួន៣ រួមមាន៖ ១)ពិនិត្យលើវឌ្ឍនភាពការងារ និងការអនុវត្តថវិកាកម្មវិធី សម្រាប់ឆ្នាំ២០២៤ ២)របៀបរបបលំហូរការងារផ្ទៃក្នុងរបស់អគ្គនាយកដ្ឋាន និង៣) របាយការណ៍ឆ្លើយ តបនឹងការវិភាគមុខងារ និងរចនាសម្ព័ន្ធអង្គភាព និងបញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន