នារសៀល ថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងរបស់អ្នកជាប់ឃុំនៅពន្ធនាគារខេត្តស្ទឹងត្រែង ។ ការចុះត្រួតពិនិត្យនេះ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង ផងដែរ៕