នារសៀលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី៦៤ របស់ក្រុមការងារបច្ចេកទេស ដោយធ្វើការពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖ (១)-ការពិភាក្សាអំពីចំណុចនីមួយៗនៃមាតិកានៃកម្មវិធីសិក្សាលម្អិត (២)-ការពិភាក្សាអំពីគោលគំនិតនៃសៀវភៅមេរៀនថ្មី