ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៨ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងយុត្តិធម៌ ជាមួយនាយកដ្ឋានកិច្ចការថ្កោលទោស​ ដើម្បីបន្តកិច្ចពិភាក្សាស្តីពី “ការផ្ទៀងផ្ទាត់ទិន្នន័យ​ព្រឹត្តិបត្រថ្កោលទោសដែលបានបញ្ជូនមក ប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់ក្រសួងយុត្តិធម៌”

នាព្រឹក ថ្ងៃសុក្រ ១០កេីត ខែមាឃ​ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជំរុញឌីជីថលលូបនីយកម្មរបស់ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៨​ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងយុត្តិធម៌ ជាមួយនាយកដ្ឋានកិច្ចការថ្កោលទោស​ ដើម្បីបន្តកិច្ចពិភាក្សាស្តីពី “ការផ្ទៀងផ្ទាត់ទិន្នន័យ​ព្រឹត្តិបត្រថ្កោលទោសដែលបានបញ្ជូនមក ប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់ក្រសួងយុត្តិធម៌” ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក លោកស្រី ដែលជាប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នឹងមន្ត្រីរាជការនៃនាយកដ្ឋានកិច្ចការថ្កោលទោសផងដែរ។ កិច្ចប្រជុំនេះជាកិច្ចប្រជុំបច្ចេកទេស ដែលបានពិភាក្សាយ៉ាងលម្អិតទៅលើទិន្នន័យព្រឹត្តិបត្រថ្កោលទោសដែលបានបញ្ជូនពី​ប្រព័ន្ធស្នើសុំព្រឹត្តិបត្រថ្កោលទោស មកកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្មីនេះផងដែរ។