ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកិច្ចការងារពាក់ព័ន្ធនឹងសន្ធិសញ្ញា និងអនុសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងារ និងសម្រេចទៅលើខ្លឹមសារនៃសេចក្តីព្រាងសន្ធិសញ្ញាជាអាទិភាពមួយចំនួនរវាងកម្ពុជា និងរដ្ឋបរទេស។ កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ដែលមានការពាក់ព័ន្ធ។