ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការអនុវត្តការងារ និងការកែសម្រួលសមាសភាពក្រុមការងារនៃយន្តការនានារបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការ សំដៅធានាបាននូវនិរន្តរភាព និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តយុទ្ធនាការទាំង ២ នេះបន្ថែមទៀត។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួងយុត្តិធម៌ដែលមានការពាក់ព័ន្ធផងដែរ។