ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំចរចាលើសេចក្ដីព្រាងសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ

នាថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំចរចាលើសេចក្ដីព្រាងសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធអនឡាញ ជាមួយនឹងតំណាងក្រសួងការបរទេស និងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ នៅទីស្ដីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអាជ្ញាធរកណ្ដាលកម្ពុជា។