នារសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ADB) គឺលោកស្រី Fiona Connell Team Leader, ADB Consultant (Commerce) ដើម្បីពិភាក្សាបន្តលើការងារពាក់ព័ន្ធនឹងការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម។ កិច្ចពិភាក្សាខាងលើក៏មានការចូលរួមពីសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងសមាជិកតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ADB) ព្រមទាំងសមាជិកតំណាងក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋកូរ៉េ។