នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ និងឯកឧត្ដម ទឹម ស៊ីផា អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានដឹកនាំប្រជុំពិភាក្សលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី បែបបទនិងនីតិវិធីនៃការប្ដឹង និងការដោះស្រាយបណ្ដឹងតវ៉ាលទ្ធកម្ម ជាមួយប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្ដម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅទីស្ដីការក្រសួងយុត្តិធម៌។ អង្គប្រជុំបានពិភាក្សាគ្នាចប់សព្វគ្រប់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី បែបបទនិងនីតិវិធីនៃការប្ដឹង និងការដោះស្រាយបណ្ដឹងតវ៉ាលទ្ធកម្ម ហើយបានប្រគល់សេចក្ដីព្រាងអនុក្រឹត្យនេះជូនទៅក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដើម្បីពិនិត្យ និងកែសម្រួលឱ្យស្របតាមស្មារតីនៃអង្គប្រជុំដែលបានឯកភាពគ្នា។