ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦៣ នៃក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦

នារសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី៦៣ របស់ក្រុមការងារបច្ចេកទេស ដោយធ្វើការពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖ (១)-ទម្រង់នៃកម្មវិធីសិក្សាលម្អិត (Course Syllabus) សម្រាប់មុខវិជ្ជាដែលត្រូវបង្រៀននៅសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា (២)-ការពិនិត្យ និងពិភាក្សាខ្លឹមសារលម្អិតនៃឯកសារគំរូ កម្មវិធីសិក្សាលម្អិតលើមុខវិជ្ជា “ការលែងលះ”