នាព្រឹក ថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង គ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការចូលរួមពីឯកឧត្តមអភិបាលខេត្ត តំណាងស្នងការនគរបាលខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត និងតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្តមួយចំនួនទៀត៕