នៅព្រឹក ថ្ងៃសុក្រ ១១ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ួង សុភារិន្ទ រដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្មឆ្នាំ ២០២៥-២០២៨ ដែលរៀបចំឡើងក្នុងក្របខណ្ឌការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ធ្វើការពិគ្រោះយោបល់ជាមួយតំណាងក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីជាធាតុចូលបន្ថែម ក្នុងការកែលម្អសេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្មឆ្នាំ ២០២៥-២០២៨ ឱ្យកាន់តែប្រសើរ សំដៅសម្រេចឱ្យបាននូវគោលបំណងនៃយុទ្ធសាស្ត្រ គឺ ការអនុវត្តប្រព័ន្ធថវិកាសមិទ្ធកម្ម និងការកសាងក្របខណ្ឌគណនេយ្យភាពសមិទ្ធកម្មដ៏រឹងមាំមួយ។