ក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Hirushi Suda មន្ត្រីយុត្តិធម៌ព្រហ្មទណ្ឌ និងទប់ស្កាត់បទល្មើសនៃការិយាល័យ UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដើម្បីចែករំលែកនូវបទពិសោធទៅវិញទៅមកពាក់ព័ន្ធក្នុងការកសាងគោលនយោបាយ នីតិវិធី និងការអនុវត្តទោសការងារសហគមន៍ឱ្យមានតម្លាភាព ប្រសិទ្ធភាពខ្ពស់ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ ទន្ទឹមនឹងការរក្សាបាននូវស្ថិរភាព សុខសន្តិភាពនៅក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ ។