ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំរបស់​គណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម

នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីរៀល ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីបទប្បញ្ញត្តិនីតិវិធីពាណិជ្ជកម្ម។ កិច្ចប្រជុំខាងលើក៏មានការចូលរួមពីឯកឧត្ដមអនុប្រធាន និងសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម។