នាព្រឹក ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជំរុញឌីជីថលលូបនីយកម្មរបស់ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៧ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងយុត្តិធម៌ ជាមួយនាយកដ្ឋានកិច្ចការអនុគ្រោះទោស ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងបញ្ជីឈ្មោះទណ្ឌិតសម្រាប់ការអនុគ្រោះទោសក្នុងឱកាសព្រះរាជពិធីបុណ្យជាតិផ្សេងៗ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជា អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នឹងមន្ត្រីរាជការក្នុងនាយកដ្ឋានកិច្ចការអនុគ្រោះទោសផងដែរ។ កិច្ចប្រជុំនេះជាកិច្ចប្រជុំបច្ចេកទេស ដែលបានពិភាក្សាយ៉ាងលម្អិតទៅលើរំហូរនៃការអនុវត្តការងាររបស់នាយកដ្ឋានកិច្ចការអនុគ្រោះទោស ជាលិទ្ធផលកិច្ចប្រជុំបានបង្កើតចេញជាគំរូ Flowchart រួមមួយដើម្បីអោយក្រុមការងារបច្ចេកទេស យកទៅអនុវត្តបន្តក្នុងការបង្កើតប្រព័ន្ធនេះ។