នៅថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន២ សម្រាប់អនុវត្តច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អង្គប្រជុំបានចប់សព្វគ្រប់ទទួលបាននូវលទ្ធផលល្អប្រសើ និងបានសម្រេចប្រគល់ជូនក្រសួងយុត្តិធម៌ជួយពិនិត្យ និងកែសម្រួលលើអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការប្តឹង និងការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម។