នារសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃអនុគណៈកម្មាធិការមុខងារនិងធនធាន ចូលរួមប្រជុំអនុគណៈកម្មាធិការមុខងារនិងធនធាន ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។ កិច្ចប្រជុំនេះ បានពិនិត្យនិងពិភាក្សា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃអនុគណៈកម្មាធិការមុខងារនិងធនធានរបស់គ.ជ.អ.ប.មួួយចំនួនជាអាទិ៍ ៖១- រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនិងនីតិវិធីការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ២- មុខងាររដ្ឋបាលថ្នាក់ក្រោមជាតិ, ៣- ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ៤- ធនធានហិរញ្ញវត្ថុ ផែនការ និងទ្រព្យសម្បត្តិរដ្ឋបាលថ្នាក់ក្រោមជាតិ, ៥- ទំនាក់ទំនងការងារ និងខ្សែគណនេយ្យភាពរវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ, ៦- ការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឈមូលដ្ឋាន, ៧- ការគាំទ្រ ការតាមដានត្រួតពិនិត្យ ការវាយតម្លៃនិងការធ្វើអធិការកិច្ចឬសវនកម្ម។