ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារទី១ គ.យ.ក.ស. អញ្ជើញដឹកនាំក្រុមការងារ ចុះទៅបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និង វាយតម្លៃ លើវឌ្ឍនភាពការងារដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តស្វាយរៀង

   

      នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១នៃ​គណៈកម្មការ ដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានអញ្ជើញដឹកនាំក្រុមការងារទី១ ចុះទៅបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃ លើវឌ្ឍនភាពការងារដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តស្វាយរៀង ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារទទួលបន្ទុកតំបន់ទី១ ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់    លំដាប់ថ្នាក់នៃ​សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

      នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តម គឹម សន្តិភាព ក៏បានក្រើនរម្លឹកផងដែរថា ការដោះស្រាយសំណុំរឿងទាំងអស់ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវអភិក្រមទាំង៤ របស់ក្រសួងយុត្តិធម៌ គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ។