ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយធនាគារអភិវឌ្ឍន៏អាស៊ី(ADB)

នាថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ADB) គឺលោកស្រី Fiona Connell Team Leader, ADB Consultant (Commerce) និងតំណាងក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាលើការងារពាក់ព័ន្ធនឹងការរៀបចំដំណើរការតុលាការពាណិជ្ជកម្មដែលនៅសេសសល់។ កិច្ចពិភាក្សាខាងលើក៏មានការចូលរួមពីសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងសមាជិកតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ADB) ព្រមទាំងសមាជិកតំណាងក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋកូរ៉េ។