នាព្រឹក ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជំរុញឌីជីថលលូបនីយកម្មរបស់ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងយុត្តិធម៌ ជាមួយ៖ •នាយកដ្ឋានកិច្ចការអនុគ្រោះទោស •នាយកដ្ឋានកិច្ចការអនុវត្តទោស និងដោះ លែងដោយមានលក្ខខណ្ឌ ដើម្បីបង្កើតប្រព័ន្ធឌីជីថលសម្រាប់កិច្ចការគ្រប់គ្រងទិន្នន័យរបស់នាយកដ្ឋានទាំងពីរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក លោកស្រី ដែលជា អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នឹងមន្ត្រីរាជការក្នុងនាយកដ្ឋានទាំងពីរនេះផងដែរ។ កិច្ចប្រជុំនេះជាកិច្ចប្រជុំបច្ចេកទេស ដែលបានពិភាក្សាយ៉ាងលម្អិតទៅលើលំហូរនៃការអនុវត្តការងាររបស់នាយកដ្ឋានទាំងពីរ នឹងបច្ចេកទេសក្នុងការអនុវត្តប្រព័ន្ធនេះផងដែរ។